Valverde ឡើង​តម្លៃ​ខ្លួន​ ៣០លាន​អ៊ឺរ៉ូ​ ក្នុង​រដូវកាល​នេះ

Federico Valverde ខ្សែបម្រើ​របស់​ក្លឹប​ Real Madrid បាន​ឡើង​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​៣០លាន​អ៊ឺរ៉ូ​ ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣ នេះ​ក្រោយ​បាន​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​បាន​យ៉ាង​ល្អ​។

កាល​ពី​ចុង​រដូវកាល​ឆ្នាំ​២០២១/២២ Valverde មាន​តម្លៃ​ខ្លួន​ត្រឹម​៧០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ លុះ​ដើម​រដូវកាល​នេះ កីឡាករ​រូប​នេះ​ក៏​ឡើង​តម្លៃ​ខ្លួន​ដល់​៨០លាន​អ៊ឺរ៉ូ​ និង​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​ឡើង​រហូត​ទៅ​ដល់​ ១០០លាន​អ៊ឺរ៉ូ​។ ក្នុង​រដូវកាល​នេះ​ ខ្សែបម្រើ​វ័យ​២៤ឆ្នាំ​ដើម​កំណើត​អ៊ុយរុយហ្គាយ​រូប​នេះ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ដោយ​ចូល​លេង​បាន​ ១៨​ប្រកួត​ ស៊ុត​ចូល​៨គ្រាប់​ និង​ Assist ៤ដង​។ លោក​ Carlo Ancelotti គ្រូ​បង្គោល​ Real Madrid បាន​សរសើរ​សមត្ថភាព​កីឡាករ​រូប​នេះ​យ៉ាង​ខ្លាំង​ ដោយ​ថា​ក្នុង​រដូវកាល​នេះ​បើ​ Valverde ស៊ុត​ចូល​ក្រោម​ ១០គ្រាប់​ លោក​សុខ​ចិត្ត​ហែក​អាជ្ញាប័ណ្ណ​គ្រូ​បង្គោល​របស់​លោក​ចោល​៕