Van Dijk សរសើរទៅលើខ្សែការពារ Lisandro Martinez ពេញៗមាត់ថា….

ខ្សែការពាររបស់ហង្សក្រហម កីឡាករ Virgil Van Dijk បានប្រាប់ទៅកាន់អ្នកគាំទ្រវិស័យបាល់ទាត់ថារូបគេពិតជាពេញចិត្តកីឡាករខ្សែការពារ Lisandro Martinez របស់ Manchester United រូបនេះខ្លាំងណាស់ ហើយមិនឱ្យហ្វេនវាយតម្លៃ Martinez លើកាយសម្បទារនិងកម្ពស់នោះទេ។

ជាការពិតណាស់ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទើបតែផ្លាស់មកកាន់ក្រុមបិសាចក្រហមនៅក្នុងរដូវកាលនេះ ហើយគេកត់សម្គាល់ថារូបគេពិតជាធ្វើបានល្អមែនទែននៅតំបន់ការពាររបស់ក្រុមខ្លួន ជាពិសេសនៅពេលគេចាប់ដៃគូជាមួយ​ Varane។ ប៉ុន្តែរូបគេតែងតែមានការរិះគន់ទាក់ទងទៅនឹងកម្ពស់របស់គេ ដោយសាតែ​ Martinez លេងនៅតបន់ខ្សែការពារកណ្តាលហើយមានកម្ពស់ត្រឹមតែ ១.៧៥ម៉ែត្រ។ ទក់ទងទៅនឹងរឿងខាងលើ Van Dijk បានចេញនិយាយពី Martinez យ៉ាងដូច្នេះថា៖ “អ្នកមិនគួរនិយាយពីកម្ពស់នោះទេ។ ខ្ញុំគិតថាគាត់ធ្វើបានល្អពេលលេងជាមួយយើង។ គាត់គឺជាកីឡាករល្អដែល Man Utd បានចុះកុងត្រាយក។ គាត់គ្រប់គ្រងបាល់បានល្អ ខ្ញុំឃើញតែចំណុចវិជ្ជមានរបស់គាត់”៕