Wayne Rooney ជឿជាក់ថាជម្រើសជាតិអាហ្សង់ទីននឹងឈ្នះ World Cup ឆ្នាំនេះ

អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក Wayne Rooney ជឿជាក់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។
ជាការពិតណាស់ នៅពេលនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន បានធ្វើដំណើរទៅដល់ប្រទេសកាតាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ World Cup ខណៈ ពួកគេស្ថិតនៅក្នុងពូល C ជាមួយ ក្រុមជម្រើសជាតិប៉ូឡូញ, មុិកសុិក និង អារ៉ាប៊ីសាអូឌីត។ Rooney បាននិយាយថា៖ “សម្រាប់ខ្ញុំ អាហ្សង់ទីន ជា ក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះ World Cup។ ការដែលបានឈ្នះ Copa America កាលពីឆ្នាំមុន កាន់តែផ្តល់ភាពជឿជាក់ដល់ពួកគេ”៕