Werner ល្អ​ឡើង​វិញ​ក្រោយ​ចេញ​ពី Chelsea រក​​បាន Hat-Trick នៅ German Cup

អតីត​ខ្សែ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Timo Werner រក​បាន​ Hat-Trick ជា​លើក​ដំបូង​ឲ្យ​ក្លិប​ថ្មី RB Leipzig យក​ឈ្នះ​ក្រុម Teutonia Ottensen ​នៅ​ជុំ​ដំបូង​ពាន​រង្វាន់ German Cup។

៣​គ្រាប់​របស់ Werner ធ្វើ​បាន​ត្រឹម​វគ្គ​ទី​មួយ​ប៉ុណ្ណោះ ហើយ​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​៥៨។ ការ​ប្រកួត​នេះ Leipzig បាន​យក​ឈ្នះ​ក្រុម​មក​​ពី​លីគ​ទី​៤ Teutonia Ottensen ដល់​ទៅ​ ៨-០។ ៥​គ្រាប់​ផ្សេង​ទៀត​របស់ Leipzig រក​បាន​ដោយ​កីឡាករ Forsberg, Nkunku, Olmo និង Silver ២​គ្រាប់​ម្នាក់​ឯង។ Werner បាន​ត្រឡប់​មក​ចូលរួម​ជាមួយ RB Leipzig វិញ​​ផ្លាស់​ពី​ក្លឹប Chelsea ដែល​ទើប​ចាញ់ Southampton ក្នុង​ Premier League កាល​ពី​​យប់​មិញ។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ពេល​នេះ​​រក​បាន​៤​គ្រាប់ និង​២​ Assist ក្នុង​ចំណោម​៤​ប្រកួត​ឲ្យ RB Leipzig៕