West Ham ចាប់អារម្មណ៍ចង់បាន Scott McTominay របស់ Man United

LONDON, ENGLAND - SEPTEMBER 22: Scott McTominay of Manchester United takes a shot at goal during the Premier League match between West Ham United and Manchester United at London Stadium on September 22, 2019 in London, United Kingdom. (Photo by Henry Browne/Getty Images)

ក្លិបញញួរយក្ស West Ham ត្រូវបានគេរាយការណ៍មកថា បានចូលខ្លួនប្រជែងយកខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Scott McTominay ។

ការចាប់អារម្មណ៍របស់ West Ham បានកើតមានឡើង បន្ទាប់ពី ក្លិប ​Man UTD យកបាន ខ្សែបម្រើ Casemiro ពីក្លិប Real Madrid ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយនឹងជម្រើសអាចបន្ថែម១ឆ្នាំទៀត។ ជាមួយគ្នានេះ ការមមកដល់របស់ Casemiro អាចនឹងធ្វើឲ្យ McTominay ឬក៏ Fred អង្គុយកៅអីបម្រុងដែលនេះជាដើមចមមួយអាចធ្វើឲ្យ Mc Tominay ឬ Fred ជ្រើសរើសផ្លូវចាកចេញ។ ហើយបើតាមកាសែត ​90 mins មានក្លិបនៅ Premier League ជាច្រើន ចាប់អារម្មណ៍ទៅលើ McTominay ក្នុងនោះមានដូចជា Newcastle, Everton និង Leicester ខណៈបច្ចុប្បន្ន បានលេចឈ្មោះ West Ham មួយទៀត ដែលចង់បានខ្សែបម្រើធ្លាក់កូដរបស់ Man UTD រូបនេះដែរ៕