Zidane ត្រៀមខ្លួនរួចរាល់សម្រាប់ការមកដឹកនាំក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ២០២៣ខាងមុខ

Real Madrid's French coach Zinedine Zidane gesures during the Spanish league football match Real Madrid CF against Villarreal CF at the Alfredo di Stefano stadium in Valdebebas, on the outskirts of Madrid, on May 22, 2021. (Photo by JAVIER SORIANO / AFP) (Photo by JAVIER SORIANO/AFP via Getty Images)

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អតីតគ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane កំពុងត្រៀមជំនួសតំណែងលោក Didier Deschamps នៅឆ្នាំ២០២៣ ខាងមុខ។

លោក Deschamps បានដឹកនាំក្រុមជម្រើសជាតិបារាំង ឈ្នះពានបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០១៨។ យ៉ាងណាមិញ កុងត្រារបស់គាត់ជាមួយនឹងក្រុមមាន់គកបារាំង ក៏ជិតនឹងផុតសុពលភាពផងដែរ ពោលគឺនៅបញ្ចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នេះ ប៉ុណ្ណោះ​ ខណៈការចរចាកុងត្រាថ្មី នៅមិនបន្តមានភាពស្រពេចស្រពិលនៅឡើយ។ ជាមួយគ្នានេះ លោក Deschamps មានជំហរចង់បន្តជាមួយក្រុមបារាំង ប៉ុន្តែសហព័ន្ធ ហាក់មានទិសដៅថ្មី ប្រសិនបើពួកគេត្រូវជ្រុះចេញពីពានរង្វាន់ World Cup នៅកាតានេះ មិនអាចការពារតំណែងជើងឯកបាន។ ជាក់ស្ដែងបើយោងតាមកាសែត Mundo Deportivo បានឲ្យដឹងថា Zidane មាន​កិច្ច​ព្រម​ព្រៀង​រួច​ហើយ​ដើម្បី​ស្នង​តំណែងលោក Deschamps ក្រោយ​បញ្ចប់ព្រឹត្តិការណ៍ World Cup នេះ។ ប្រភពដដែលបានបន្ថែមទៀតថា មូលហេតុដែល Zidane បដិសេធសំណើមិនដឹកនាំក្លិប Paris Saint-Germain កាលពីមុនរដូវកាល ២០២២/២៣ គឺដោយសារតែរូបលោក រង់ចាំការងារដឹកនាំក្រុមជម្រើសជាតិបារាំង ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup នៅកាតា៕