Zinchenko ថាគេអត់នឹកស្មានថាកីឡាករ Gabriel Martinelli ល្អដល់ម្លឹង

ខ្សែការពារ Oleksandr Zinchenko នៃក្រុម Arsenal បាននិយាយថា ខ្សែប្រយុទ្ធ Gabriel Martinelli គឺជាកីឡាករដ៏ពិសេស ហើយសមត្ថភាពរបស់គេពិតជានឹកស្មានមិនដល់សោះ។

ពិតណាស់ នៅរដូវកាលនេះ Arsenal របស់លោក Mikel Arteta ពិតជាធ្វើបានល្អដោយបន្តកាន់កាប់កំពូលតារាង Premier League មាន១៥ពិន្ទុក្នុងដៃគឺឈ្នះទាំង៥ប្រកួត តាមពីក្រោយដោយ Manchester City ដែលមាន១៣ពិន្ទុក្នុងដៃ។ Zinchenko ឯណោះវិញបានកោតសរសើរគេថា៖ “បើនិយាយតាមការពិតទៅ ខ្ញុំមិនសូវជាភ្ញាក់ផ្អើលខ្លាំងទេព្រោះខ្ញុំដឹងពីគុណភាពរបស់កីឡាករនៅទីនេះ តែពិតណាស់ បើសិនអ្នកចង់ឲ្យខ្ញុំរើសមួយគឺជា Gabriel Martinelli។ គេជាកីឡាករដ៏ពិសេស តាំងពីថ្ងៃដំបូងដែលខ្ញុំបានមើលការលេងរបស់គេ និងអត្តចរិតរបស់គេ និងរបៀបដែលគេធ្វើការ។ បើនិយាយឲ្យស្មោះត្រង់ទៅ បើសិនគេនៅតែបន្តល្អបែបនេះ ចូរចាំឈ្មោះគេទៅ។គេពិតជាមិនគួរឲ្យជឿ”៕